ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ

នៅវេលាម៉ោង ៩:៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បត៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ នេះ អគ្គិភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុង ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុងមួយកន្លែង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុ។ មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ លោកបានឲ្យដឹងបន្តទៀត នៅក្នុងកិច្ចអន្តរាគមន៍ខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន៤គ្រឿង៕

អត្ថបទពាក់ព័ន្ធ

Back to top button