ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នងនៅ ស្រុកស្វាយលើ ខេត្តសៀមរាប

កាលពីថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ មានអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង  ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ ភូមិសក្តា ឃុំបឹងមា ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នងទំហំ ៤.២០ម៉ែត្រ × ១៥ម៉ែត្រ ជញ្ជាំងធ្វើពីស័ង្កសី ប្រក់សង្ក័សី ចាក់សាបខាងក្រោម ព្រមទាំងសម្ភារៈមួយចំនួន ដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ ជារបស់ឈ្មោះ ហ៊ា ណុក ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសក្តា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ 

គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចទទួលព័ត៌មានយឺត ទើបបណ្តាលឲ្យអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋទាំងស្រុង។ ចំណែកឯមូលហេតុនៃគ្រោះថ្នាក់អគ្គិភ័យនេះវិញ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទពាក់ព័ន្ធ

Back to top button