ព័ត៌មានអន្តរជាតិ

ជនជាតិបារាំងពីរនាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន

មន្ត្រីអ៊ុយក្រែនបាននិយាយថា ជនជាតិបារាំង២នាក់ត្រូវបានសម្លាប់ និងជនបរទេស៣នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Beryslav ក្បែរទីក្រុង Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

អភិបាលតំបន់ Kherson លោក Oleksandr Prokudin បានសរសេរនៅលើតេឡេក្រាមថា “អ្នកស្ម័គ្រចិត្តបរទេសត្រូវបានសម្លាប់ និងរងរបួសជាលទ្ធផលនៃការវាយប្រហាររបស់សត្រូវមកលើ ទីក្រុង Beryslav” ។

លោកបានបន្ថែមថា “កងទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់ពលរដ្ឋបារាំងពីរនាក់។ ជនបរទេស៣នាក់ទៀតបានទទួលរងរបួសស្រាល” លោកបានបន្ថែមថា “សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃសព”។

ប៉ូលិសជាតិអ៊ុយក្រែនបានរាយការណ៍ថា បុរសជនជាតិបារាំងពីរនាក់បានស្លាប់ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយបុរស៤នាក់ និងស្ត្រីម្នាក់បានរងរបួស។

ពួកគេ​បាន​និយាយ​ថា បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​រង​របួស​គឺ​ជា​ជន​ជាតិ​អាយុ៤១ឆ្នាំ ​មក​ពី​ទីក្រុង Odesa។

ប៉ូលីសបាននិយាយនៅលើតេឡេក្រាម ថា “ជនរងគ្រោះទាំងអស់បានមកតំបន់ Kherson ក្នុងនាមជាអ្នកស្ម័គ្រចិត្ត” ដោយបន្ថែមថាពួកគេកំពុងបើកការស៊ើបអង្កេតលើការវាយប្រហារ៕

ប្រភព៖ FRANCE 24, ថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button