ព័ត៌មានជាតិ

ជនបរទេសម្នាក់បានស្លាប់ភ្លានៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបុករថយន្ត

កំពង់ស្ពឺ៖ ជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តបុករថយន្តនលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រ91+700ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤។

មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពាក់ស្លាកលេខភ្នំពេញ 2AQ-6610 ពណ៌ប្រផេះ បេីកបដោយឈ្មោះ អ៊ុក សុខេមរា ភេទប្រុសអាយុ៣៤ឆ្នាំភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អ្នករួមដំណើរម្នាក់ឈ្មោះ WANG YUNGIAN ភេទប្រុសអាយុ ១៩ឆ្នាំ(ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7926873) ស្នាក់រស់នៅបច្ចុប្បន្នខេត្តព្រះសីហនុ បើករបរពីទិសខាងលិចទៅទិសខាងកើត ។
មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក HINO ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3C-3606 សណ្តោងរឺម៉ក ពាក់
ស្លាកលេខព្រះសីហនុ4A-1418 បេីកបរដោយឈ្មោះ អុិន ថេមភេទ ប្រុសអាយុឆ្នាំរស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានទៀតថាខណះដែរបើកបរស្របទិសគ្នាពេញទំហឹងបានឲ្យជនរងគ្រោះជាជនជាតិចិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅចំណែកអ្នកបើកបររបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។
ក្រោយកើតហេតុមន្ត្រីជំនាញបានយកសពទៅរក្សាទុកនៅទូររក្សាសាកសពនៅវត្តស្ទឹងមានជ័យ ដើម្បីបំពេញនិតិវិធី និងរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។
ចំពោះអ្នកបើកបររថយន្តHINO ឈ្មោះអុិន ថេម បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចពេលសាកសួរចប់បានអោយវិលត្រឡប់ទៅផ្ទះវិញ។
វត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button