ព័ត៌មានជាតិ

ជនសងស្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្នុងករណីចោរកម្មនៅ ស្រុកត្រាំកក់ ខេត្តតាកែវ

កាលពីថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ សមត្ថកិច្ចបានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីចោរកម្ម “ធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពរលរដ្ឋ ចូលទៅលួចយកសម្ភារៈបានសម្រេចចំនួន៣លើក” បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិអង្គនារាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រតិបត្តិការនេះធ្វើឡើងផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហូ សាម៉ុល ភេស្រី អាយុ ៤៣ឆ្នាំ នៅភូមិអង្គនារាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ទី១. ឈ្មោះ ណែម វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិអង្គនារាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ, ទី២. ឈ្មោះ ណែម រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអង្គនារាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ, ទី៣. ឈ្មោះ អុល វិបុត្រ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអង្គនារាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និង ទី៤. ឈ្មោះ ហ៊ន ចាន់រដ្ឋា ហៅ ហៀ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានចូលលួចសម្ភារ:ពីផ្ទះរបស់រងគ្រោះចំនួន៣ដងមកហើយ៖ លើកទី១ នៅវេលាម៉ោង៨យប់ ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានលួចបានចានឆ្នាំងមួយចំនួន, លើកទី២ នៅវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ បានលួចបានទូរកញ្ចក់ចំនួន១ និង គ្រែឈើចំនួន១ និង លើកទី៣ នៅវេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បានលួចបានសង្ក័សីចំនួន២០សន្លឹក, ទ្វាដែកចំនួន១វង់ និង  ខ្សែភ្លើងចំនួន៨០ម៉ែត្រ។ បន្ទាប់ពីលួចបានហើយ ជនស្ស័យបានយកសម្ភារៈទាំងនោះ ទៅលក់ឲ្យឈ្មោះ រ៉េត ផល្លា ហៅ អែម ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លក់លើកទី១ បានចំនួន១៥០,០០០៛, លក់លើកទី២ បានចំនួន១៨០,០០០៛ និង លក់លើកទី៣ បានចំនួន២៣០,០០០៛។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button