ព័ត៌មានជាតិ

ជនសង័្សយចំនួន៥នាក់ ត្រូវបាននគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួនបានក្នុងករណីជិះម៉ូតូកាន់ដាវតាមផ្លូវសាធារណៈ បង្កភាពអភាពអណាធិបតេយ្យ

កាលពីថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានធ្វើការបង្ក្រាបករណីករណីជិះម៉ូតូកាន់ដាវតាមផ្លូវសាធារណៈ បង្កភាពអភាពអណាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិរនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានឃាត់ខ្លួនជនសង័្សយ បានចំនួន៥នាក់៖ ទី១. ឈ្មោះ តុក សម្ផស្ស ភេទប្រុស មមុខរបរកម្មកររោងចក្រ, ទី២. ឈ្មោះ ឃន ញ៉ាវ ភេទប្រុស មមុខរបរជាងភ្លើង, ទី៣. ឈ្មោះ ណំង វណ្ណះ ភេទប្រុស មុខរបរកម្មកររោងចក្រ, ទី៤. ឈ្មោះ ភន សុខភេន ភេទប្រុស មុខរបរកម្មកររោងចក្រ និង ទី៥. ឈ្មោះ គ្រាន សៀវមិន ភេទប្រុស មុខរបរសិស្ស។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button