ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ក្នុងរណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

កាលពីថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១.ឈ្មោះ សិទ្ធ ស៊ីធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ទី២. ឈ្មោះ តូ សារុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤កញ្ចប់ ទម្ងន់១៦.១៧ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន, ទូរសព្ទដៃចំនួន២គ្រឿង, ម៉ូតូម៉ាក ហុងដា ភីស៊ីអិច ពាក់ស្លាកលេខ បាត់ដំបង 1AT-8244 ចំនួន១គ្រឿង។

ជនសង្ស័យ និង វត្ថុតាងខាងលើនេះ ត្រូវបានឃាត់ខ្លួន និង រក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button