ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លូនបាន ប្រគល់ជូនសមត្ថកិច្ច ក្រោយពេលធ្វើសកម្មភាពលួចយកខ្ទឹមសមួយថង់ និង ខ្ទឹមបំពងមួយថង់

កាលពីថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញននេះ បុរស២នាក់ បានលើកយកខ្ទឹមសមួយថង់ និង ខ្ទឹមបំពងមួយថង់ ហើយបម្រុងនឹងជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកកង់បីដឹកទំនិញមកពីផ្សារ មកយកអីវ៉ាន់នៅឃ្លាំង តាមបណ្ដោយផ្លូវ១៩០ ខណៈពេលចូលទៅជញ្ជូនអីវ៉ាន់ក្នុងឃ្លាំង ពេលចេញមកវិញ ក៏ឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក ហុងដា ម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2871 ចំនួន១គ្រឿង បានលើកយកខ្ទឹមសមួយថង់ និង ខ្ទឹមបំពងមួយថង់ ហើយបម្រុងនឹងជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះរត់ទៅហក់ធាក់ជនសង្ស័យខាងលើនេះ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ រួចក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ បន្ទាប់មក ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

សង្ស័យទាំង២នាក់ រួមជាមួយនឹងម៉ូតូចំនួន១គ្រឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ញ្ជូនទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និង បន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button