
ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានសហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់កោះដាច់ បានបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅត្រង់ចំណុច ផ្លូវបេតុង ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការខាងលើនេះ សម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១. ឈ្មោះ ម៉ៅ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានសារធាតុញៀន និង ទី២. ឈ្មោះ ឆាំ ដាវីត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ២៨៨ ផ្លូវបេតុង ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានសារធាតុញៀន។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ១. ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HN-3706 ចំនួន១គ្រឿង និង ទី២. ទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម ចំនួន០១គ្រឿង៕
