ព័ត៌មានជាតិ

ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនបាន ក្នុងករណីជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

កាលពីវេលាម៉ោង២:៤៥នាទីរសៀល ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន​ បានសហការជាកម្លាំងការិយាល័យអន្តរាគមន៍ និង កម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ​ ព្រមទាំង មានការសម្របសម្រួលនីតិវិធីពី លោក​ ស៊ាវ​ ងីឈាន់​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលមានទីតាំងស្ថិតនៅត្រង់ចំ

ណុចស្រែយ៉ាង ភូមិអូច្រា ឃុំស្រែព្រះ​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

ប្រតិបត្តការនេះធ្វើឡើងដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យ បានចំនួន៤នាក់៖ ទី១. ឈ្មោះ​ ភាព​ ភា​ ហៅ ម៉ប់​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ មានស្រុកកំណើតនៅ ភូមិទួល ឃុំតំរិល ស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បនៅ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យ​ ស្រុកស្នួល ខេត្តក្រចេះ ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម លទ្ធបានបង្ហាញថា វិជ្ជមាន (+), ទី២. ឈ្មោះ ចេក​ សេងលាង ហៅ លាង ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ មានស្រុកកំណើតនៅ ភូមិពាម ប្រធ្នោះ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន ខេត្តកំពង់ចាម​ ទីលំនៅបច្ចុប្បនៅ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យ​ ស្រុកស្នួល ខេត្តក្រចេះ ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម លទ្ធបានបង្ហាញថា វិជ្ជមាន (+), ទី៣. ឈ្មោះ​ លេះ​ ទូលោះ ហៅ លោះ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ ជនជាតិខ្មែរ-ឥស្លាម​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកបឹងព្រួល ខេត្តកំពង់ចាម​ ទីលំនៅបច្ចុប្បនៅ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យ​ ស្រុកស្នួល ខេត្តក្រចេះ ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម លទ្ធបានបង្ហាញថា វិជ្ជមាន (+), ទី៤. ឈ្មោះ ធឿន​ ចាន់ធី ហៅ ធី ភេទប្រុស​ អាយុ​៣២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បនៅ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យ​ ស្រុកស្នួល ខេត្តក្រចេះ មានស្រុកកំណើតនៅ ភូមិ៣៦ ឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម លទ្ធបានបង្ហាញថា វិជ្ជមាន (+)។

នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ (ម៉ាទឹកកក ICE) ចំនួន១កញ្ចប់​តូច​ ទម្ងន់ ០.១៨ក្រាម​ ថ្លឹងទាំងសំបក, ម៉ូតូ​ម៉ាក Suzuki Smash ពណ៌ខ្មៅ​ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាសចំនួន១គ្រឿង​, ទូរស័ព្ទដៃម៉ាក Oppo ពណ៌ក្រហមចំនួន១គ្រឿង, អាវុធកែច្នៃ​បាញ់គ្រាប់ពិដាងកង់ចំនួន១ដើម, ដាវ​ចំនួន ០១ដើម និង ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើនេះ កំពុងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងអធិការនគរបាលស្រុកកែវសីមា កសាងសំណុំរឿង បញ្ជូនជនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button