ព័ត៌មានជាតិ

ជនសង្ស័យចំនួ២នាក់ត្រូវបាននគរបាលស្រុកសង្កែឃាត់ខ្លួនបានក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កាលពីថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ក្នុងទីតាំងផ្សេងគ្នា ស្ថិតនៅ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រតិបត្តការទី១ នៅវេលាម៉ោង១:៣០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ភួន​ សុភា​ ហៅ​ យេស ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានដកហូតនូវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៣ថង់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន២គ្រឿង, កាបូបលុយចំនួន១ ប្រាក់ខ្មែរចំនួន​ ៥៤,៥០០​៛​ ដែលមានទីតាំងស្ថិតនៅ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រតិបត្តការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយនឹងយោបល់របស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។

ប្រតិបត្តការទី២ នៅវេលាម៉ោង២រសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ឈ្មោះ អាន ធូរធារ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានដកហូតនូវត្ថុតាង សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង ទូរស័ព្ទដៃចំនួន២គ្រឿង ដែលមានទីតាំងស្ថិតនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រតិបត្តការនេះធ្វើឡើងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និង ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

ជនសង្ស័យ និង វត្ថុតាងខាលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកសាងសំណុំរឿង បញ្ជូនទៅមាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button