ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ អធិការនគរបាលស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានជនស្ស័យចំនួន១នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងប្រតិបត្តការចុះបង្រាបខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ លីម ជុងអៀវ (ហៅងី) ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបានដកហូតនូវ ម្ស៉ៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀន ជាប្រភេទម៉ាទឹកកក ចំនួន២កញ្ចាប់តូច,ទូរសព្ទដៃម៉ាកសាំសុងចំនួន១គ្រឿងដោយប្រើស៊ីមលេខ ០៩៦៨០២៨៨២២ និង សម្ភារៈវេចខ្ចប់ និង ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ ចំណែកឯជនសង្ស័យម្នាក់ទៀត ឈ្មោះ ម៉េង សាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រត់គេចខ្លួន។

ជនសង្ស័យរួមទាំងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបន្តនិតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button