ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កាលពីថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ បង្ក្រាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅលើផ្លូវលំមួយកន្លែង ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ ឡាំង សេងហួត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមថ្លា ពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន៤កញ្ចប់ និង កែវសម្រាប់ជក់ថ្នាំញៀនចំនួន១។

ក្រោយពេលឃាត់ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើនេះ ត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button