ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបាន​នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនក្នុងណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កាលពីវេលាម៉ោង៤:០៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បត៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុក​មោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក​មោងឫស្សី បានធ្វើប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុច ក្រុមទី៩ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះ អេង ឈាវណ្ណ ហៅ ក្រពើ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង បានដកហូតនូវវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤ថង់, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កាបូបលុយចំនួន១ និង ទូរស័ព្ទដៃចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើនេះ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button