ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនពីបទលួចទូរស័ព្ទដៃចំនួន១គ្រឿងនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

កាលពីវេលាម៉ោងប្រហែល ២ និង ៣០នាទីរសៀល ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ពីបទលួចទូរស័ព្ទដៃចំនួន១គ្រឿងនៅតាមបណ្ដោយផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅផ្ទះបើកមុខរកស៊ីវេរលុយ ទ្រូម៉ាន់នីមួយកន្លែងនៅ ផ្ទះលេខ០១ ផ្លូវលេខ៣៣៦ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ៥ និង ២០នាទីល្ងាច ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងប្រតិបត្តិចុះបង្ក្រាបខាងលើនេះ សមត្ថិកច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ គិន សំណាង ហៅ ពៅ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១៩៩ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមជាមួយនឹងវត្ថុតាង ម៉ូតូហុងដាសេ១២៥ ស៊េរី២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-5207 ដែលមានលេខតួ និង លេខម៉ាស៊ីន៖ 5154476 ជារបស់ជនសង្ស័យខាងលើ ជិះមកធ្វើសកម្មភាព ចំនួន១គ្រឿង  និង ទូរស័ព្ទដៃ  iPhone 13 Pro Max ចំនួន១គ្រឿង ពណ៍ស្វាយ ជារបស់ជនរងគ្រោះ ឈ្មោះ ឌុក សាវន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនសង្ស័យបានលួចយក ហើយទូរស័ព្ទដៃ  iPhone 13 Pro Max នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមនីតិវិធី់៕

អត្ថបទពាក់ព័ន្ធ

Back to top button