ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីវេលាម៉ោង៩នាទីយប់ ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ គណ:បញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី១ លោក ឡេះ ម៉ាត់ ចៅសង្កាត់ និង លោកវិរ:សេនីយ៍ត្រី ម៉ក់ សោភ័ណ្ឌ នាយប៉ុស្ដិ៍នាយរងប៉ុស្តិ៍ មន្រ្តីប៉ុស្តិ៍ និង ប្រជាការពារសង្កាត់ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅត្រង់ចណុច ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១នាក់ឈ្មោះ រ៉េះ ម៉ាត់សាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់សង្ស័យជាសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button