កាលពីថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ង ១២ និង ៣០នាទីរសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប បានចុះបង្ក្រាបករណីរក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយឃាត់ខ្លួបាន ឈ្មោះ រី សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត រួមជាមួយនឹងវត្ថុតាង ដែលដកហូតបាន រួមមាន ១.ថ្នាំញៀនចំនួន៤កញ្ចប់ ទម្ងន់០.៧៧ក្រាម ដោយថ្លឹងទាំងថង់ ២. ទូរសព្ទ១គ្រឿងម៉ាកMI ព៌ណទឹកប្រាក់ ៣. កាតគ្រីម៉ូតូ១សន្លឹក និង ៤. កូនសោរថយន្ត១ដើម។
ជនសង្ស័យ និង វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធី បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្ត៕