ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកត្រាំកក់ឃាត់ខ្លួនបាន ក្នុងករណីរក្សាទុក និង ប្រើប្រាស់នូសារធាតុញៀនដោយខុសច្បាប់

កាលពីថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡេង ផាត មេបញ្ជាការមូលដ្ឋានស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ រួមជាមួយនឹងវត្ថុតាង ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈពេលដែលកំពុងចុះល្បាតនៅទីកន្លែងកើតហេតុ។

ប្រតិបត្តការនេះធ្វើឡើងដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកង

រាជអាវុធហត្ថខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ម៉ី ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក និង ប្រើប្រាស់នូសារធាតុញៀនដោយខុសច្បាប់) មុខរបមិពិតប្រាកដ រស់នៅភូមិស្រុកចេក ឃុំអង្គសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ១. ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ទម្ងន់០,៤០ក្រាម ថ្លឹងទាំងសំបក់ថង់, ២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១, ៣. ឧបករណ៍សម្រាប់ចូកថ្នាំញៀនចំនួន១ និង សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន,៤. ទូរសព្ទដៃចំនួន១គ្រឿង, ៥. កន្ត្រៃចំនួន១ និង ៦. ម៉ូតូម៉ាក ស្កុពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1X7858។

ជនសង្ស័យ និង វត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួន និង រក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button