
នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវចំសៀតថ្កាលើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្រ្ត កាលពីវេលាម៉ោង១១នាទីយប់ ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើការសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងករណីខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕








