ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវបានអធិការដ្ឋាននគរបាលស្រុកសំបូរឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា

កាលពីថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជ្រិន សុទ្ធា អធិការនគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវ និង ចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា ដោយបាញ់កញ្ចក់រថយន្ត ដែលមានទីតាំងស្ថិតនៅ ភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទពាក់ព័ន្ធ

Back to top button