ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងខេមរភូមិន្ទក្នុងករណីចោរកម្ម

កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានបង្ក្រាបករណីចោរកម្ម បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ផ្លូវដីឡូត៍សំវិរះ ជិតអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទី១. ឈ្មោះ ព្រឿង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នេសាទ ទើបចេញពីពន្ធនាគារ មានទីលំនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និង ទី២.ឈ្មោះជិន ធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនេសាទ មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទើបចេញពីពន្ធនាគារ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖ ម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើនេះ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនផែនការងារព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button