ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីលួចកាច់កញ្ចក់រថយន្ត

កាលពីថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មានករណីពាក់ព័ន្ធករណីលួចកាច់កញ្ចក់រថយន្ត នៅត្រង់ចំណុចជាប់របងផ្ទះរបស់  ឯកឧត្តមគន់ ដែលមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនបាន រួមាន

ទី១. ឈ្មោះ មាស ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ទី២. ឈ្មោះ ឡុក រ័ត្ន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិឡាវ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង ទី៣. ឈ្មោះ កែវ ភារៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ។

ជនសង្ស័យទាំង៣នាក់អ្នកខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button