ព័ត៌មានជាតិ

ជិះទោងលេង រលំសសរ កិនស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់នៅ ស្រុកត្រាំកក់ ខេត្តតាកែវ

ក្មេង១ក្រុម មានគ្នាចំនួន៤នាក់ អាយុប្រហែល៧ឆ្នាំ បានយកខ្សែចងនឹងសសរ និង សំបកកង់ម៉ូតូ ហើយនាំគ្នាជិះទោងលេង ធ្វើឲ្យសសររលំ កិនក្មេងស្រីចំនួន២នាក់ ម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បត៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅ ក្រោយផ្ទះរបស់ឈ្មោះ ដុំ សុភា ភេទប្រុស អាយុ៣០ឆ្នាំ ភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការនគរបាលស្រុកត្រាំកក់ បានចុះមកដល់កន្លែងកើតហេតុ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំង មានការបំភ្លឺពីសាក្សី ត្រូវជាយាយមើលថែចៅផង ទើបសមត្ថកិច្ចសនិ្នដ្ឋានបានថា សាកសព ឈ្មោះ ខ្លឹម គឹមហ័ង ភេទស្រី អាយុ៦ឆ្នាំ និង ក្មេងដែលរងរបួសធ្ងន់ ឈ្មោះសំ សុជាតា ភេទស្រី អាយុ០៨ឆ្នាំ ពិតជាបានជួបឧបទ្ទវហេតុពិតប្រាកដមែន៕

អត្ថបទពាក់ព័ន្ធ

Back to top button