ព័ត៌មានជាតិ

ដឹកធ្យូងបម្រុងទៅវៀតណាម តែលើកនេះដូរផ្លូវ ស្រាប់តែត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់តែម្តង

ព្រៃវែង ៖ រថយន្ត កែ ច្នៃ មួយ គ្រឿង ដែល ដឹក ជញ្ជូន ធ្យូង ប្រមាណ ជាង ៥ តោន ត្រូវ បាន កម្លាំង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ចាប់ ឃាត់ ដោយ សង្ស័យ ថា ក្រុម ឈ្មួញ មាន បំណង នាំ ចេញ ទៅ ប្រទេស វៀតណាម ។

ការ ចាប់ ឃាត់ នេះ បាន ធ្វើ ឡើង នៅ ចន្លោះ ម៉ោង ២ ទៅ ម៉ោង ៣ ទាប ភ្លឺ ឈាន ចូល ព្រឹក ថ្ងៃ ទី ១៤ មីនា នៅ លើ ផ្លូវជាតិ លេខ ៣១០ ក្នុង ឃុំ អ្នក លឿង ស្រុក ពាម រក ខេត្តព្រៃវែង ។

ក្រោយ ពី ចាប់ ឃាត់ រថយន្ត ដឹក ធ្យូង ខាងលើ នេះ បាន ហើយ កម្លាំង កង រាជ អាវុធហត្ថ លើ ផ្ទៃ ប្រទេស បាន ប្រគល់ រថយន្ត នោះ ទៅ ឲ្យ មន្ត្រី ជំនាញ សង្កាត់ រដ្ឋបាល ព្រៃឈើ អ្នក លឿង ចាត់ការ បន្ត ទៅ តាម និ តិ វិធី នៅ ព្រឹក ថ្ងៃ ដដែល នោះ ។

មន្ត្រី ជំនាញ សង្កាត់ រដ្ឋបាល ព្រៃឈើ អ្នក លឿង បាន ឲ្យ ដឹង ថា រថយន្ត ដឹក ធ្យូង មួយ គ្រឿង នេះ ក្រុម ឈ្មួញ បាន ប្រើប្រាស់ ដឹក ធ្យូង ចេញពី ខេត្ត ត្បូងឃ្មុំ យក ទៅ លក់ ក្នុង ប្រទេស វៀតណាម តាម ច្រក ទ្វា ព្រំដែន អន្តរជាតិ ក្អម សំណរ ក្នុងស្រុក លើក ដែក ខេត្តកណ្ដាល ជា ច្រើន ដង មក ហើយ ។

ជាក់ស្តែង នៅ យប់ ថ្ងៃ ទី ១៣ មិ នា នេះ ក្រុម ឈ្មួញ បាន ផ្លាស់ ប្តូរ ផ្លូវ ដោយ ធ្វើ សកម្មភាព ដឹក ធ្យូង បម្រុង នាំ ចេញ ទៅ ប្រទេស វៀតណាម តាម ច្រក ទ្វា ព្រំដែន អន្តរជាតិ កោះរ ការ វិញ តែ ត្រូវ បាន កម្លាំង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ដឹង ហើយ ក៏ ដេញ តាម តាំងពី ខេត្ត ត្បូងឃ្មុំ រហូត មក ដល់ ឃុំ អ្នក លឿង ស្រុក ពាម រក៍ ខេត្តព្រៃវែង ទើប ធ្វើការ ចាប់ ឃាត់ បាន ហើយ ក៏ ប្រគល់ វត្ថុ តាង មក ឲ្យ មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ ចាត់ការ បន្ត តែ ម្ដង ។

មន្ត្រី ជំនាញ សង្កាត់ រដ្ឋបាល ព្រៃឈើ អ្នក លឿង បាន បញ្ជាក់ ថា ធ្យូង ទាំងអស់ ត្រូវ រឹបអូស ទុកជា សម្បត្តិ រដ្ឋ ដោយឡែក រថយន្ត កែ ច្នៃ មន្ត្រី ជំនាញ កំពុង ទាក់ទង ហៅ ម្ចាស់ រថយន្ត ចូលខ្លួន មក ទទួល ការ ពិន័យ អន្តរកាល ទៅ តាម ច្បាប់ ស្ដី ពី ព្រៃឈើ ៕

អត្ថបទពាក់ព័ន្ធ

Back to top button