ព័ត៌មានអន្តរជាតិ

តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការ ដើម្បីដោះស្រាយគ្រោះទុរភិក្សនៅតំបន់ហ្គាហ្សា

ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាជាឯកច្ឆន្ទឲ្យអ៊ីស្រាអែល ចាត់វិធានការចាំបាច់ និង មានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងជាមូលដ្ឋានមកដល់ ដោយគ្មាការពន្យាពេលជូនដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។ 

វិធានការនេះបានកើតឡើងចំពេលមានសេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជុំវិញមន្ទីរពេទ្យ Al Shifa នៃតំបន់ហ្គាហ្សា ដែលជាទីកន្លែងដែលក្រុមហាម៉ាស់ និង ក្រុមជីហាតអ៊ីស្លាមបាននិយាយថា ពួកគេបានវាយប្រហារទាហាន និង រថក្រោះអ៊ីស្រាអែលដោយប្រើគ្រាប់រ៉ុក្កែត និង កាំភ្លើងត្បាល់៕

ប្រភព៖ FRANCE 24, ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០៤ 

អត្ថបទពាក់ព័ន្ធ

Back to top button