ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បត៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ (ស្រី០នាក់), រងរបួសសរុបចំនួន១២នាក់ (ស្រី២នាក់), រងរបួសធ្ងន់ចំនួន១២នាក់ (ស្រី២នាក់), រងរបួសស្រាលចំនួន០នាក់ (ស្រី០នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៣នាក់ (យប់២នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន៤លើក (ស្លាប់២នាក់, ធ្ងន់៨នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់), មិនប្រកាន់ស្តាំចំនួន២លើក (ស្លាប់២នាក់, ធ្ងន់១នាក់, ស្រាល០នាក់) និង បត់គ្រោះថ្នាក់ចំនួន១លើក (ស្លាប់០នាក់, ធ្ងន់២នាក់, ស្រាល០នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button