ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤  ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន១២លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន៩នាក់ (ស្រី៤នាក់), រងរបួសសរុបចំនួន១៦នាក់ (ស្រី៧នាក់), រងរបួសធ្ងន់ចំនួន១២នាក់ (ស្រី៦នាក់), រងរបួសស្រាលចំនួន៤នាក់ (ស្រី១នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៧នាក់ (យប់២នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន៧លើក (ស្លាប់៧នាក់, ធ្ងន់៨នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់), បត់គ្រោះថ្នាក់ចំនួន២លើក (ស្លាប់១នាក់, ធ្ងន់១នាក់, ស្រាល៣នាក់) និង ស្រវឹងចំនួន២លើក (ស្លាប់១នាក់, ធ្ងន់២នាក់, ស្រាល១នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button