ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤  ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៦លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ (ស្រី០នាក់), រងរបួសសរុបចំនួន១២នាក់ (ស្រី៧នាក់), រងរបួសធ្ងន់ចំនួន៤នាក់ (ស្រី២នាក់), រងរបួសស្រាលចំនួន៨នាក់ (ស្រី៥នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៩នាក់ (យប់៤នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន១លើក (ស្លាប់១នាក់, ធ្ងន់០នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិចំនួន៣លើក (ស្លាប់១នាក់, ធ្ងន់១នាក់, ស្រាល៥នាក់) និង មិនប្រកាន់ស្តាំចំនួន២លើក (ស្លាប់០នាក់, ធ្ងន់៣នាក់, ស្រាល៣នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button