ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន១០លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ (ស្រី០នាក់), រងរបួសសរុបចំនួន៥នាក់ (ស្រី១នាក់), រងរបួសធ្ងន់ចំនួន៤នាក់ (ស្រី០នាក់), រងរបួសស្រាលចំនួន១នាក់ (ស្រី១នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៤នាក់ (យប់៣នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន២លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិចំនួន៤លើក (ស្លាប់៤នាក់, ធ្ងន់២នាក់, ស្រាល១នាក់), មិនគោរពសញ្ញាចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់), មិនប្រកាន់ស្តាំចំនួន១លើក (ស្លាប់១នាក់, ធ្ងន់០នាក់, ស្រាល០នាក់), ស្រវឹងចំនួន១លើក (ស្លាប់០នាក់, ធ្ងន់០នាក់, ស្រាល០នាក់) និង ងងុយចំនួន១លើក  (ស្លាប់០នាក់, ធ្ងន់០នាក់, ស្រាល០នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button