ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤  ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៩លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ (ស្រី៣នាក់), រងរបួសសរុបចំនួន១៣នាក់ (ស្រី២នាក់), រងរបួសធ្ងន់ចំនួន១១នាក់ (ស្រី២នាក់), រងរបួសស្រាលចំនួន២នាក់ (ស្រី០នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៨នាក់ (យប់៨នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន៤លើក (ស្លាប់៣នាក់, ធ្ងន់៤នាក់, ស្រាល១នាក់), មិនគោរពសិទ្ធិចំនួន២លើក (ស្លាប់០នាក់, ធ្ងន់៤នាក់, ស្រាល០នាក់),បត់គ្រោះថ្នាក់ចំនួន១លើក (ស្លាប់១នាក់, ធ្ងន់០នាក់, ស្រាល១នាក់), មិនប្រកាន់ស្តាំចំនួន១លើក (ស្លាប់០នាក់, ធ្ងន់៣នាក់, ស្រាល០នាក់) និង កត្តាយានចំនួន១លើក (ស្លាប់០នាក់, ធ្ងន់៣នាក់, ស្រាល០នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button