ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤  ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៨លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន១នាក់ (ស្រី១នាក់), រងរបួសសរុបចំនួន១០នាក់ (ស្រី៤នាក់), រងរបួសធ្ងន់ចំនួន៩នាក់ (ស្រី៤នាក់), រងរបួសស្រាលចំនួន១នាក់ (ស្រី០នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៨នាក់ (យប់៥នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន១លើក (ស្លាប់១នាក់, ធ្ងន់០នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិចំនួន៤លើក (ស្លាប់០នាក់, ធ្ងន់៧នាក់, ស្រាល១នាក់), បត់គ្រោះថ្នាក់ចំនួន១លើក (ស្លាប់១នាក់, ធ្ងន់០នាក់, ស្រាល០នាក់) និង កត្តាចំនួន២លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button