ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៧១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧នាក់ (ស្រី២នាក់), រងរបួសសរុបចំនួន១១នាក់ (ស្រី១នាក់), រងរបួសធ្ងន់ចំនួន៦នាក់ (ស្រី១នាក់), រងរបួសស្រាលចំនួន៥នាក់ (ស្រី០នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៨នាក់ (យប់៦នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន៥លើក (ស្លាប់២នាក់, ធ្ងន់៤នាក់, ស្រាល០នាក់), មិនគោរពសិទ្ធិចំនួន១លើក (ស្លាប់១នាក់, ធ្ងន់១នាក់, ស្រាល៣នាក់) និង ប្រជែងចំនួន១លើក (ស្លាប់១នាក់, ធ្ងន់១នាក់, ស្រាល២នាក់),បត់គ្រោះថ្នាក់ចំនួន២លើក (ស្លាប់១នាក់, ធ្ងន់១នាក់, ស្រាល២នាក់), កត្តាយានចំនួន១លើក (ស្លាប់១នាក់, ធ្ងន់១នាក់, ស្រាល០នាក់) និង ងងុយចំនួន១លើក (ស្លាប់២នាក់, ធ្ងន់០នាក់, ស្រាល០នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button