ព័ត៌មានជាតិ

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ (ស្រី០នាក់), រងរបួសសរុបចំនួន៩នាក់ (ស្រី២នាក់), រងរបួសធ្ងន់ចំនួន៥នាក់ (ស្រី១នាក់), រងរបួសស្រាលចំនួន៤នាក់ (ស្រី១នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន១០នាក់ (យប់៣នាក់)។

នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន១លើក (ស្លាប់១នាក់, ធ្ងន់២នាក់, ស្រាល០នាក់), មិនប្រកាន់ស្តាំចំនួន២លើក (ស្លាប់៣នាក់, ធ្ងន់០នាក់, ស្រាល០នាក់), ប្រជែងគ្រោះថ្នាក់ចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល៤នាក់), បត់គ្រោះថ្នាក់ចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល៤នាក់), កត្តាយាន្តចំនួន១លើក (ស្លាប់០នាក់, ធ្ងន់០នាក់, ស្រាល០នាក់)  និង ស្រឹងចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់)៕

អត្ថបទពាក់ព័ន្ធ

Back to top button