យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសសម្រាប់ ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ ដែលចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានកើតឡើងចំនួន៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ (ស្រី០នាក់), រងរបួសសរុបចំនួន៥នាក់ (ស្រី១នាក់), រងរបួសធ្ងន់ចំនួន៤នាក់ (ស្រី១នាក់), រងរបួសស្រាលចំនួន១នាក់ (ស្រី០នាក់) និង មិនពាក់មួកសុវត្ថិភាពចំនួន៦នាក់ (យប់៥នាក់)។
នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿនចំនួន១លើក (ស្លាប់០នាក់, ធ្ងន់២នាក់, ស្រាល១នាក់), មិនគោរពសិទ្ធិចំនួន១លើក (ស្លាប់០នាក់, ធ្ងន់០នាក់, ស្រាល០នាក់), មិនប្រកាន់ស្តាំចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់), ភ្លើងសញ្ញាចំនួន១លើក (ស្លាប់០នាក់, ធ្ងន់១នាក់, ស្រាល០នាក់) និង បត់គ្រោះថ្នាក់ចំនួន១លើក (ស្លាប់១នាក់, ធ្ងន់០នាក់, ស្រាល០នាក់)៕