ព័ត៌មានជាតិ

ទីក្រុង កែប និង ទីក្រុង កំពត ទទួលបាន ពានរង្វាន់ ទីក្រុង ទេសចរណ៍ ស្អាត អាស៊ាន លើក ទី៤

កែប / កំ ពតៈ ទីក្រុង ឆ្នេរសមុទ្រ របស់ កម្ពុជា ចំនួន ២ រួមមាន ក្រុងកែប និង ក្រុង កំពត បានទទួល ពានរង្វាន់ ទីក្រុង ទេស ចរណ៍ ស្អាត អាស៊ាន លើក ទី ៤ ដែលមាន សុពលភាព ពី ឆ្នាំ ២០២៤ ដល់ ឆ្នាំ ២០២៦ ក្នុង វេទិកា ទេសចរណ៍ អាស៊ាន ឆ្នាំ ២០២៤ នេះ ដែល ត្រូវបាន ធ្វើឡើង នៅ ប្រទេស ឡាវ ។ 

វេទិកា ឆ្នាំនេះ បានរៀបចំ ឡើង ក្រោម ប្រធានបទ « អាស៊ាន ប្រកប ដោយ គុណភាព និង ការទទួលខុសត្រូវ ៖ ធានា និរន្តរភាព នៃ អនាគត អាស៊ាន » នៅ ទីក្រុង វៀងចន្ទន៍ ប្រទេស ឡាវ ដោយមាន ការចូល រួម ពី ថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ មកពី ប្រទេស សមាជិក អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ កូរ៉េ ឥណ្ឌា ក៏ដូចជា បណ្ដា ប្រទេស ផ្សេងទៀត និង អង្គការ ដៃគូ មួយចំនួន កាល ពីថ្ងៃ ទី ២៦ ខែមករា ឆ្នាំ ២០២៤ ។ 

លោក សោម ពិសិដ្ឋ អភិបាលខេត្ត កែប បាន ប្រាប់ឱ្យដឹង នៅ ថ្ងៃទី ២៨ ខែមករា ថា លទ្ធផល នេះ កើតចេញពី ការខិតខំ ប្រឹងប្រែង រប ស់ ថ្នាក់ដឹកនាំ ខេត្ត គ្រប់រូប អាជ្ញាធរ មូល ដ្ឋា ន គ្រប់លំដាប់ ថ្នាក់ ពិសេស ការចូលរួមរ បស់ ប្រជាពលរដ្ឋ ទូទាំង ខេត្ត ។

លោក បាន បន្តថា ការទទួល ពានរង្វាន់ ទីក្រុង ទេសចរណ៍ ស្អាត អាស៊ាន នេះដែរ កើតចេញពី ការវាយតម្លៃ ទៅលើ ភាព ស្អាត ដោយ ផ្អែកលើ ផ្នែក ជាច្រើន រួមមាន ៖ បរិស្ថាន សន្តិសុខ សម្បទា ទេសចរណ៍ បន្ទប់ទឹក សាធារណៈ ក៏ដូចជា មាន កន្លែង សម្រាប់ ចម្រោះ ទឹក កង្វក់ ហើយ និង មាន កន្លែង សម្រាប់ ទុកដាក់ សំណល់ រឹង រាវ ឱ្យបាន ត្រឹមត្រូវ ផងដែរ ។

លោក សោម ពិសិដ្ឋ បានឱ្យដឹង ទៀតថា ៖ « ពានរង្វាន់ នេះ គឺមាន សារៈសំខាន់ ណាស់ សម្រាប់ ជា ប្រយោជន៍ ដាស់ ស្មារតី សតិអារម្មណ៍ របស់ ប្រជាពលរដ្ឋ យុវជន ឱ្យចូល រួម ក្នុងការ ថែរក្សា អនាម័យ បរិស្ថាន ដោយ ផ្ដើមចេញពី ការចូលរួម ទាំងអស់គ្នា » ។ 

លោក បាន ថ្លែងបន្តថា ៖ « ក្នុងនាម ជា ថ្នាក់ ដឹកនាំ ខេត្ត ការទទួលបាន ពានរង្វាន់ នេះ វា ជា កិត្តិយស មួយ របស់ ប្រទេសជាតិ សម្រាប់ បង្ហាញ ឱ្យ អន្តរជាតិ ជាពិសេស ថ្នាក់ តំបន់ ក៏ដូចជា អាស៊ាន បានដឹង ពី កម្ពុជា យើង គឺមាន កន្លែង ស្អាត ទីក្រុង ស្អាត ជាច្រើន » ។

ពានរង្វាន់ នេះដែរ នឹងធ្វើ ឱ្យ ខេត្ត កែប កាន់ តែមាន ការទទួលខុសត្រូវ ដើម្បី ធានាឱ្យមាន និរន្តរភាព នៃ អនាគត អាស៊ាន ដែលមាន ការ ចូលរួម ពី រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្នុង តំបន់ អាស៊ាន និង រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ នៅក្នុង តំបន់ អាស៊ី បូព៌ា ក៏ដូចជា ប្រទេស ប៉ែក ខាង អឺរ៉ុប មួយចំនួនទៀត ផងដែរ ។ នេះ បើតាម លោក សោម ពិសិដ្ឋ ។

ជាមួយគ្នានេះ យោងតាម ហ្វេ ស ប៊ុ ក របស់ រដ្ឋបាល ខេត្តកំពត ក៏បាន ឱ្យដឹង ដែរ ថា ក្នុង វេទិកា ទេសចរណ៍ អាស៊ាន ឆ្នាំ ២០២៤ នេះ ក្រុង កំពត ខេត្តកំពត របស់ កម្ពុ ជា ក៏ ទទួលបាន ពានរង្វាន់ ទីក្រុង ទេសចរណ៍ ស្អាត អាស៊ាន លើក ទី ៤ ដែលមាន សុពលភាព ឆ្នាំ ២០២៤-២០២៦ ផងដែរ ។

សូមបញ្ជាក់ថា វេទិកា ទេសចរណ៍ ស្អាត អា ស៊ាន លើក ទី ៣ ឆ្នាំ ២០២២-២០២៤ កម្ពុ ជាមាន ទីក្រុង ចំនួន ៣ បាន ជាប់ ពានរង្វាន់ ជាទី ក្រុង ទេសចរណ៍ ស្អាត អាស៊ាន រួមមាន ៖ ទីក្រុង បាត់ដំបង ទីក្រុង សៀមរាប និង ទីក្រុង ព្រះសីហនុ ។ 

ពានរង្វាន់ ទេសចរណ៍ អាស៊ាន នេះដែរ ត្រូវបាន ប្រារព្ធ ធ្វើ ឡើងជា រៀងរាល់ឆ្នាំ ដោយ ផ្តល់ កិត្តិយស ដល់ តំបន់ និង អង្គភាព នានា ជាមួយនឹង ផលិតផល និង សេវាកម្ម ទេសចរណ៍ ដែលមាន គុណភាព ខ្ពស់ នៅក្នុង វេទិកា ទេសចរណ៍ អាស៊ាន ជាមួយនឹង ពានរង្វាន់ ស្តង់ដា ទេសចរណ៍ អាស៊ាន រួមមាន ពានរង្វាន់ ស ណ្ឋា គារ បៃតង អាស៊ាន ពានរង្វាន់ ទីក្រុង ទេសចរណ៍ ស្អាត អាស៊ាន ពានរង្វាន់ ទីតាំង MICE អាស៊ាន និង ពានរង្វាន់ និរន្តរភាព ទេសចរណ៍ អាស៊ាន (Gastronomy)៕

អត្ថបទពាក់ព័ន្ធ

Back to top button