ព័ត៌មានជាតិ

ទីតាំងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំបង្ក្រាបបាន

កាលពី​វេលា​ម៉ោង១:​៣០​នាទី​រសៀល ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានស្រាវជ្រាវ និង ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) មួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនមនុស្ស បានចំនួន៥នាក់ រួម​ទាំង​វត្ថុ​តាង​មាន់​ងាប់ចំនួន​៣​ក្បាល និង ​សម្ភារៈ​មួយ​ចំនួន​ទៀត ដែលមានទីតាំងស្ថិតនៅក្នុង ចំការ​កៅស៊ូ​ទុក​ចោលមួយកន្លែង ​ភូមិ​ថ្ម​ដាប់ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

មនុស្ស​ទាំង​៥​នាក់ រួមទាំង​វត្ថុ​តាង​ខាងលើនេះ ​ត្រូវបានសមត្ថកិច្ចបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button