ព័ត៌មានជាតិ

ទីតាំងលេងបៀខុសច្បាប់មួយកន្លែង ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅ ស្រុកកំរៀង ខេត្តបាត់ដំបង

កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បត៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់ ​(លេងបៀឡាស់) មួយកន្លែង ដែលមានទីតាំងស្ថិតនៅ ក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសជាក់ស្តែងចំនួន៧នាក់ ដោយដកហូតបាននូវ បៀចំនួន២ហ៊ូ, ម៉ូតូចំនួន៥គ្រឿង និង ប្រាក់ចំនួន១៦,០០០រៀល។

មនុស្សចំនួន៧នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះរៀងៗវិញ ក្រោយពីសមត្ថកិច្ចធ្វើការអប់រំ និង ធ្វើកិច្ចសន្យាឈប់លេង៕

អត្ថបទពាក់ព័ន្ធ

Back to top button