ព័ត៌មានជាតិ

ទីបំផុត! លោក ឧត្តមសេនីយ៍ត្រី ជា ធា រិ ទ្ធ ស្នងការ រង នគរបាល ខេត្តកំពង់ចាមធ្វើការ សុំ ទោស ដែល ពាក់ ស្បែកជើង ចូល ព្រះ វិហារ

ខេត្តកំពង់ចាម ៖ ក្រោយ មានការ ប្រតិកម្ម ពី សម្តេច តេ ជោ លោក ឧត្តមសេនីយ៍ត្រី ជា ធា រិ ទ្ធ ស្នងការ រង នគរបាល ខេត្តកំពង់ចាម បាន ធ្វើការ សុំ ទោស ជា សាធារណៈ ចំពោះ កំហុស របស់ ខ្លួន ដែល បាន ពាក់ ស្បែកជើង ចូល ព្រះ វិហារ ពេល កំពុង បំពេញការងារ ត្រួតពិនិត្យ ទីតាំង ត្រៀម សម្ពោធ ឆ្លង សមិទ្ធផល ។

លោក ឧត្តមសេនីយ៍ត្រី ជា ធា រិ ទ្ធ ខ្ញុំបាទ សូម ប្រគេន ព្រះសង្ឃ គ្រប់ អង្គ និង គោរព ជម្រាប ជូន សម្តេច ឯកឧត្តម ទាំង សាធារណជន ទាំងអស់ មេត្តា ជ្រាប ថា នៅ វេលា ម៉ោង ០៩ និង ០០ ព្រឹក ថ្ងៃ ទី ១៤ ខែមីនា ឆ្នាំ ២០២៤ ខ្ញុំបាទ បាន ចូលរួម ជាមួយ ក្រុមការងារ ចម្រុះ ដឹកនាំ ដោយ ឯកឧត្តម ស្រី សុ ភ័ក្ត្រ អភិបាលរង ខេត្តកំពង់ចាម ដើម្បី ចុះ ត្រួតពិនិត្យ ទីតាំង រៀបចំ និង ត្រៀមលក្ខណៈ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ ពិធីបុណ្យ ឆ្លង សមិទ្ធ ផល នានា របស់ វត្ដ ទួល រកា ឃុំ ពាម កោះ ស្នា ស្រុក ស្ទឹង ត្រង់ ខេត្តកំពង់ចាម ហើយ ខណៈនោះ ខ្ញុំ និង ថ្នាក់ដឹកនាំ បាន ត្រួតពិនិត្យ ជុំវិញ បរិវេណ វត្ត បន្ទាប់ មក ក៏ បន្ត ឡើង ទៅ ត្រួតពិនិត្យ ក្នុង ព្រះ វិហារ តែ ដោយ ស្ថានភាព ប្រញាប់ ប្រ ញ៉ា ល់ គួប ផ្សំ នឹង ការ ធ្វេសប្រហែស របស់ខ្ញុំ បាទ ធ្វើ ឲ្យ ខ្ញុំ ភ្លេចខ្លួន មិន បាន ដោះ ស្បែកជើង មុន នឹង ចូល ទៅ ក្នុង ព្រះ វិហារ ដែល ធ្វើ ឲ្យ មានការ ប៉ះពាល់ ដល់ តម្លៃ សីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធ សាសនា ជាទី ជាទី គោរព សក្ការៈ ។

ខ្ញុំបាទ មានការ សោកស្ដាយ យ៉ាង ខ្លាំង និង ទទួលស្គាល់ កំហុសឆ្គង ដែល កើតឡើង ដោយ អ ចេតនា ខ្ញុំបាទ សូម គោរព សុំ ខមាទោស ដោយ ស្មោះ ចំពោះ ព្រះសង្ឃ គ្រប់ អង្គ សម្តេច តេ ជោ សម្តេច បរ វ ធិ បតី ថ្នាក់ដឹកនាំ គ្រប់ ជាន់ថ្នាក់ និង សាធារណជន ទាំងអស់ ខ្ញុំបាទ សន្យា និង មិន ឲ្យ កើត មាន កំហុសឆ្គង បែប នេះ បន្ត ទៀត ឡើយ ក្នុង នោះ ដែរ ខ្ញុំបាទ នឹង ខិតខំ ប្រតិបត្តិ ទៅ តាម ធម៌ វិន័យ គន្លង ព្រះពុទ្ធ សាសនា ឲ្យ បាន ល្អ ៕

អត្ថបទពាក់ព័ន្ធ

Back to top button