ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះរោងចក្រសម្ងួតមៀនមួយកន្លែងនៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

នៅពីវេលាម៉ោង ៥:២០នាទីព្រឹកទាបភ្លឺ ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ រោងចក្រសម្ងួតមៀនមួយកន្លែង ត្រូវបានអគ្គិភ័យឆេះ ដែលមានទីតាំងស្ថិតនៅ ភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកវរសេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងបានឲ្យដឹងថា រោងចក្រសម្ថួតមៀន ដែលត្រូវអគ្គិភ័យឆេះខាងលើ ឈ្មោះ កៅ យាន ស្ថិតនៅត្រង់ទីតាំងកន្លកើតហេតុខាងលើ បណ្តាលឲ្យរងការខូចខាតឃ្លាំង ទំហំ ៣០ម x ៥០ម ធ្វើអំពីថ្មប្រកស័ង្កសីចំនួន៥០%, ម៉ាស៊ីនត្រជាក់ចំនួន៥គ្រឿង,ម៉ាស៊ីនកំដៅសម្ងួតមៀនចំនួន៣គ្រឿង និង សម្ភារៈផ្សេងៗមួយចំនួនទៀត។

លោកបានបន្តឲ្យដឹងទៀតថា ក្នុងកិច្ចសហការពន្លត់អគ្គិភ័យនេះដែរ រួមមានកម្លាំងការិយាល័យអគ្គីភ័យខេត្តប៉ៃលិន, កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។ អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៤:៣០នាទីទាបភ្លឺ ក្នុងថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចំនួន២គ្រឿង និង ប្រើប្រាស់ទឹកបាញ់អស់ចំនួន៥រថយន្ដ។

លោកបានឲ្យដឹងបន្ថែមទៀតថា អគ្គិភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង (ឆ្លងចរន្តអគ្គិសនី) នៅកន្លែងទូសម្ងួតមៀន ធ្វើឲ្យឆាបឆេះនៅក្នុងរោងចក្រទាំងមូលតែម្តង៕

អត្ថបទពាក់ព័ន្ធ

Back to top button