ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះសម្ភារៈក្នុផ្ទះ និង ប្រាក់មួយចំនួននៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ

កាលពី​វេលា​ម៉ោង​ប្រមាណ​ម៉ោង​១២​:៥៥​នាទី​រសៀល ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ផ្ទះ​តៀម​មួយ​កន្លែង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ​បណ្តាល​ឲ្យ​រងការខូចខាត​សម្ភារៈ​ទាំងស្រុង រួមទាំងប្រាក់​មួយ​ចំនួនថែមទៀតផង ខណៈ​ពេល​ដែល​ម្ចាស់​បិទទ្វារ​ផ្ទះ​ទៅ​ដាំបាយ​ហូប​នៅ​ខ្យូ​ស​ខាងក្រោយ​ផ្ទះ ដែលមានទីតាំងស្ថិតនៅ​តាម​ផ្លូវ​បេតុងមួយកន្លែង ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ពេលលកំពុងកើតហេតុ ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់អគ្គិភ័យ ក៏ប៉ុន្តែតែទោះបីជាយ៉ាងណាក៏ដោយ ​ក៏​មិនអាច​ទប់ស្កាត់អគ្គិភ័យនេះ​បានដែរ។ ស្របពេលជាមួយគ្នានេះដែរ សមត្ថកិច្ច​ក៏​បាន​ទាក់​ទង់​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ដើម្បីធ្វើការអន្តរាគមន៍​។

តាមប្រភពព័ត៌មានពីម្ចាស់​ផ្ទះបានឲ្យដឹងថា មុន​ពេល​កើតហេតុ គាត់ និង ​ក្រុម​គ្រួ​សារបាន​បិទទ្វារ​ផ្ទះ​ខាង​មុខ ហើយ​​នាំ​គ្នា​ទៅហូប​បាយ​នៅ​ខ្យូ​ស​ក្បែរ​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ស្រាប់តែមាន​ភ្លើង​ឆាបឆេះ​ផ្ទះ​ហុយ​ទ្រលោម។ ម្ចាស់​ផ្ទះបានឲ្យដឹងបន្ថែមទៀតថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដែល​បំពាក់​នៅ​ជាប់​ជញ្ជាំង ​ហើយ​ឆេះ​រីករាលដាល​យ៉ាង​ឆាបរហ័ស តុ ទូរ ខោអាវ ជាដើម នៅ​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ រួម​ជាមួយនឹង​ប្រាក់​ចំនួន ​៣,៥០០​ដុល្លារសហរដ្ឋអាមេរិក ថែម​ទៀតផង។

តាមប្រភពព័ត៌មានពី​នគរបាល​ឲ្យដឹង​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យឆេះខាងលើនេះ ​ជា​ផ្ទះ​តៀម​ធ្វើ​ពី​ដែក ប្រក់​ស័ង្កសី មាន​ទំហំ​ប្រមាណ​៨​ម៉ែត្រ​គុណ​១៥​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​ឈឿ​ន បុត្រា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ជាងដែក ។ នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​​ធ្វើអន្តរាគមន៍ ​មិន​បណ្តាល​ឲ្យ​ឆេះរីក​រាលដាល​ដល់កន្លែងផ្សេងឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button