ទីផ្សារសន្តិសុខសង្គម

ទើបចេញពីពន្ធនាគារ បែកគំនិតប្រកបរបរចាស់ ធ្វើសកម្មភាពឆក់ទូរស័ព្ទរត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនម្ដងទៀត

ភ្នំពេញ: ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ មុខផ្សារច្បារអំពៅ យ៉ាងសកម្ម ដែលទើបចេញពី ពន្ធនាគារ មិនដល់១ខែផង ធ្វើសកម្មភាពឆក់ទូរស័ព្ទម្តងទៀត ត្រូវសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ស្រាវជ្រាវឃាត់ខ្លួន កាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ចំណុចមុខដីឡូតិ៍គ្មានលេខ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផុន ម៉ៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ធ្លាប់ជាប់ពន្ធាគារ អំឡុងឆ្នាំ២០២៣ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទដៃ) ៕

អត្ថបទពាក់ព័ន្ធ

Back to top button