ព័ត៌មានជាតិ

ធ្វើអត្តឃាតបញ្ចប់ជីវីតខ្លួនឯងបានសម្រេច ដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

កាលពីព្រឹកថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នារីម្នាក់ឈ្មោះ កែវ សារ៉ាត់ អាយុ៣៤ឆ្នាំ ដែលមានទីលំនៅស្ថិតនៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវីតខ្លួនឯង ដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបានសម្រេច បន្សល់ទុកនៅម៉ូតូចំនួន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CN-9139 និង ស្បែកជើងចំនួន១គូ ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមក្រុមគ្រួសារសពបានឲ្យដឹងថា នារីខាងលើនេះ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បន្ទាប់ពីប្តីជាជនជាតិម៉ាឡេស៊ីរបស់នាង បានចាកចេញពីរូបនាង ត្រឡប់ទៅរស់នៅស្រុកវិញ ទើបបណ្តាលឲ្យនាងគិតខ្លីបែបនេះ។

ចំណែកសពនារីខាងលើនេះវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ

Back to top button