ព័ត៌មានជាតិ

នគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ ករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត 

ស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២ដល់២៦ ខែមករា ឆ្នាំ២០២៤ ។

កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាសុីណូ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ ស្រី០៥នាក់ (ជនជាតិវៀតណាម) ។ ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន:
  – ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ ក្រាម
 – ប្រភេទកេតាមីន ទម្ងន់ ៤៨៥,៤៥ ក្រាម
 – ប្រភេទ អុិចស្តាសុីទម្ងន់ ៣១១,៧៥មក្រាម
 – ប្រភេទ ហេរ៉ូអុីនទម្ហន់ ១,០៥ ក្រាម
 – មេតំហ្វេតាមីនគ្រាប់ទម្ងន់ ០,៧៩ ក្រាម
 – អុិចស្តាសុីគ្រាប់ទម្ងន់ ០,២៨ ក្រាម(សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤០៧,៣៦ ក្រាម(០១គីឡូ៤០៧,៣៦ក្រាម)
 – ជញ្ជីងថ្លឹងថ្នាំញៀន ០៨ គ្រឿង
 – ម៉ាសុីនអ៊ុតមាត់ថង់ ០១ គ្រឿង
 – អាវុធខ្លី០១ ដើម ម៉ាកឡុក បង់០១ គ្រាប់ ២៥ គ្រាប់
 – ទូរស័ព្ទ ១២ គ្រឿង
 – រថយន្ត ០១ គ្រឿង – ម៉ូតូ ០៥ គ្រឿង
 – ប្រាក់ដូល្លា ៨០០$
 – ថ្នាំអំពូល ១១ ដប ព្រមទាំងឧបករណ៍ សម្ភារ:កែឆ្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button