ព័ត៌មានជាតិ

នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព្រះវិហារ៖ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាលហាល នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យឈ្មោះ យ៉ សារី ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ (ស្រី០១នាក់) មានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះ យ៉ា សារី ហៅបឺត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ញាតិខ្មែរឥស្លាម កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០០៨៥៩៤៦ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ២/ឈ្មោះ ហ៊ីម រីណា ហៅញ៉ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្ថាពរសង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ៣/ឈ្មោះ អែល សុប្រីយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ញាតិខ្មែរឥស្លាម កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៩៨៧៧០ មុខរបរ កម្មករ ស្នាក់នៅបណ្ដោះអាសន្នភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ៤/ឈ្មោះ ហ៊ុន ចាន់សុគ្រិត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ញាតិខ្មែរលេខ ២២០១០៥៧០៨ មុខរបរលក់ដូរ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ វត្ថុតាងគ្រឿងញៀនចាប់យក៖ ១.មេតំហ្វេតាមីន(ICE)សរុបទម្ងន់១៨,៩១ក្រាម។ ២.ម៉ូតូចំនួន០១គ្រឿង។
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ ៤.លុយខ្មែរចំនួន៣០០,០០០៛។ ៥.សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿង បញ្ជួនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button