ព័ត៌មានជាតិ

នគរបាលស្រុកបន្ទាយមាស ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កំពត៖ នៅថ្ងៃសុក្រ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ ដោយបានការយកចិត្តទុកដាក់ ចង្អុលបង្ហាញយ៉ាងមុឹងម៉ាត់ ពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបរាល់បទល្មើស វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបាន បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិព្រៃក្រលាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ ១/ឈ្មោះ ណុប សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃក្រលាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
វត្ថុតាងរួមមាន៖ ថ្នាំញៀន ០១កញ្ចប់ (2.49ក្រាម), ទូរស័ព្ទដៃ ០១គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យរួចមក នៅវេលាម៉ោង ១៧ និង ៥០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកបានចំនួន ០២ នាក់ ស្ថិតនៅភូមិព្រៃក្រលាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត :១/ឈ្មោះ ចាន់ ប៊ុនរ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពុងត្រាច ខេត្តកំពត ។ ថ្នាំញៀន ០២កញ្ចប់ (15.12ក្រាម), ទូរស័ព្ទដៃ ០១គ្រឿង។ ២/ឈ្មោះ ថិត សាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចត្រាច ខេត្តកំពត ។ ថ្នាំញៀន ០១កញ្ចប់ (0.72ក្រាម), ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូ ០១គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ ចាន់ ប៊ុនរ័ត្ន និងឈ្មោ ថិត សាង នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ខេត្តតាកែវ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន នឹងរារាំងសមត្ថកិច្ច ស្ថិតនៅភូមិពោរូង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ថែមទៀត : ១/ឈ្មោះ ទឹម ប្រុស អាយុ ៣២ឆ្នាំ រស់ភូមិពោរូង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ ចាប់យកវត្ថុតាង ថ្នាំញៀន ០៣កញ្ចប់ (35.82ក្រាម), កាំភ្លើងម៉ាករឡូ ០១ដើម (២គ្រាប់), ជញ្ជីងអេឡិចត្រូនិច ០២គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, កាំភ្លើងកែច្នៃ ០៣ដើម,ដាវ ២ដើម, ថង់ប្លាស្ទីកសម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ ។ ២/ឈ្មោះ ទឹម គង់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់ភូមិពោខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ ទូរស័ព្ទដៃ ០១គ្រឿង។ ៣/ឈ្មោះ ហ៊ាន សារ៉ាត ភេទស្រី អាយុ ២៩ឆ្នាំ រស់ភូមិពោខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ ទូរស័ព្ទដៃ ០១គ្រឿង។

ករណីខាងលើសមត្ថកិច្ចយើង ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៦ នាក់ ស្រីចំនួន ០១ នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ៧កញ្ចប់ , ទម្ងន់ 54.15ក្រាម (ថ្លឹងទាំងថង់)
  ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ 0៦គ្រឿង, កាំភ្លើងម៉ាករឡូ ១ ដើម (គ្រាប់ ២), កាំភ្លើងកែច្នៃ ៣ ដើម, ដាវចំនួន ២ ដើម, ជញ្ជីងអេឡិចត្រូនិក ២, ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំមួយចំនួនធំ ។ សរុបជនសង្ស័យ ០៦នាក់ ស្រី ០១នាក់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញយើងកំពុង ចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button