ព័ត៌មានជាតិ

នគរបាល ក្រុង ពោធិ៍សាត់ ចាប់ ឃាត់ខ្លួន ជនសង្ស័យ ០៤ នាក់ ពាក់ព័ន្ធ ករណី រក្សា ទុក ជួញដូរ និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន 

ពោធិ៍សាត់​ ៖​ 
​ជនសង្ស័យ​ចំនួន​០៤​នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​បី​ករណី​ នៅ​យប់​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០២៤​។​

​លោក​វរសេនីយ៍ឯក​ កែវ​ សា​រិ​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ នូវ​ប្រសាសន៍​ចង្អុល​ការ​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ការ​ បង្ការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ គ្រប់​ប្រភេទ​ នៅ​តាម​មូលដ្ឋាន​ កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ បាន​ចេញ​ប្រតិបត្តិ​បង្ការ​ ករណី​ រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​០៣​ករណី​ ។​ ករណី​ទី​១​នៅ​វេលា​ម៉ោង​១១​និង​៣៣​នាទី​យប់​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កូយ​ កាន់​យ៉ា​ ព្រះរាជា​អាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ កែវ​ សា​រិ​ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ កម្លាំង​ជំនាញ​ និង​កម្លាំង​អន្តរាគមន៍​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ន​លលកស​ ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ ប្រេ​ី​ប្រាស់​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​ដំណាក់​អំពិល​ សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ​ យ៉ុ​ង​ យំ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កាប់​ជ្រូក​ រស់នៅ​ភូមិ​សង្កាត់​កេ​ី​ត​ហេតុ​ខាង​លេ​ី​នឹង​ដកហូត​វត្ថុ​តាង​រួម​មាន​:​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៨​កញ្ចប់​តូច​(​មិន​ទាន់​ថ្លឹង​),​ ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​០១​កំ​ប្លេ​,​ ដែកកេះ​ចំនួន​០២​ដេ​ី​ម​,​ ទូរ​សព្ទ​ចំនួន​០១​គ្រឿង​,​ ម៉ូតូ​ចំនួន​០១​គ្រឿង​។​ ករណី​ទី​២​ នៅ​វេលា​ម៉ោង​១៣​និង​១៣​នាទី​ កម្លាំង​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បាក់​ចិញ្ចៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ ដែល​ជា​បក្សពួក​ឈ្មោះ​ យ៉ុ​ង​ យំ​ នៅ​ចំណុច​តូប​ជុស​ជុល​ម៉ូតូ​ ស្ថិត​នៅ​ភូមិ​អូរ​ឬ​ស្សី​ ឃុំ​បាក់​ចិញ្ចៀន​ ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ ខេត្តពោធិ៍សាត់​ ជនសង្ស័យ​ឈ្មោះ​ ម៉ៅ​ ចឿ​ន​ (​ហៅ​វឿ​ន​)​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជាង​ម៉ូតូ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ នឹង​វត្ថុ​តាង​រួម​មាន​:​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​ធំ​ នឹង​១១​កញ្ចប់​តូច​(​មិន​ទាន់​ថ្លឹង​),​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​,​ ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ ចំនួន​០១​កំ​ប្លេ​,​ ដែកកេះ​ចំនួន​០២​ដេ​ី​ម​,​ ទូរ​សព្ទ​ចំនួន​០១​គ្រឿង​,​ ម៉ូតូ​ ចំនួន​០១​គ្រឿង​។​ ករណី​ទី​៣​ នៅ​វេលា​ម៉ោង​១៦​និង​៤៦​នាទី​ កម្លាំង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចំ​រេ​ី​ន​ផល​ ចុះ​បន្ត​នីតិវិធី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​  នៅ​ចំណុច​លេ​ី​ផ្លូវលំ​ ស្ថិត​នៅ​ភូមិ​ក្តី​ខ្វាវ​ សង្កាត់​ចំ​រេ​ី​ន​ផល​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ លី​ ចាន់​ (​ហៅ​តុលា​)​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ រស់នៅ​ភូមិ​បាក់​ចិញ្ចៀន​ ឃុំ​បាក់​ចិញ្ចៀន​ ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ ទី​២-​ឈ្មោះ​ សុខ​ ខុ​ម​ (​ហៅ​កែវ​)​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ រស់នៅ​ភូមិ​ដំណាក់​ផ្ចឹក​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ នឹង​វត្ថុ​តាង​រួម​មាន​:​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់​តូច​(​មិន​ទាន់​ថ្លឹង​),​ ទូរ​សព្ទ​ចំនួន​០១​គ្រឿង​,​ ម៉ូតូ​ចំនួន​០១​គ្រឿង​។​ 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់​រួម​និង​វត្ថុ​តាង​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទពាក់ព័ន្ធ

Back to top button