ព័ត៌មានជាតិ

និវត្តន៍ ជនម្នាក់ត្រូវចាប់ខ្លួន ក្រោយយក កាំភ្លើងដើរ ភ្ជង់ គំរាម អ្នកភូមិ ដោយ គ្មាន មូលហេតុ

ខេត្ត ព្រៃវែង ៖ កម្លាំង នគរបាល នៃ អធិការដ្ឋាន នគរបាល ស្រុក កម្ចាយមារ កាលពី វេលា ម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃ ទី ៩ ខែមីនា បាន ធ្វើការ ចាប់ ឃាត់ខ្លួន បុរស ម្នាក់ តាម ពាក្យបណ្ដឹង របស់ ប្រជាពលរដ្ឋ ដែល បាន ចោទប្រកាន់ ថា បុរស រូប នោះ បាន ប្រើប្រាស់ កាំភ្លើ.ងខ្លី មួយ ដើម ដើរ ភ្ជ.ង់ គំរា.ម គេឯង ធ្វើ ឱ្យ ប្រជាពលរដ្ឋ មានការ ភ័.យ ខ្លា.ច ។

ជនសង្ស័យ ដែល ត្រូវ បាន ចាប់ខ្លួន មានឈ្មោះ ឌី គឿ ន ភេទ ប្រុស អាយុ ៦២ ឆ្នាំ មុខរបរ និវត្តន៍ ជន រស់នៅ ភូមិ ពពេល ឃុំ ក្របៅ ស្រុក កម្ចាយមារ ខេត្តព្រៃវែង ។

យោង តាម ប្រភព ព័ត៌មាន ដែល ទទួល បាន ពី សមត្ថកិច្ច មូលដ្ឋាន បានឱ្យ ដឹង ថា ជនសង្ស័យ បាន យក កាំភ្លើ.ងខ្លី ម៉ាក រ៉ូ ឡូ ពណ៌ ស ស្នាប់ដៃ ពណ៌ ក្រហម ស្រោម ពណ៌ ខ្មៅ គ្មាន គ្រាប់ដើរ គំរា.ម កំហែង កម្លាំង ប្រជា ការពារ និង ប្រជាពលរដ្ឋ ក្នុងភូមិ ធ្វើ ឱ្យ ពួក គាត់ មានការ ភ័.យ ខ្លា.ច ទើប រាយការណ៍ ប្ដឹង មក សមត្ថកិច្ច ឱ្យ ជួយ អន្តរាគមន៍ ចាប់ខ្លួន បុរស រូប នោះ តែ ម្ដង ។

ទោះជា យ៉ាងណា ក៏ ដោយ កម្លាំង នគរបាល ស្រុក កម្ចាយមារ មិន ទាន់ បាន បញ្ជាក់ ឱ្យ ដឹង ច្បាស់ ពី មូលហេតុ នៅឡើយ ទេ ថា ហេតុ អ្វី បានជា ជនសង្ស័យ រូប នេះ ប្រើប្រាស់ កាំភ្លើ.ង អត់ គ្រាប់ ដើរ ភ្ជ.ង់ គំរា.ម គេ បែប នេះ ហើយ តើ កាំភ្លើ.ង នេះ ជនសង្ស័យ បាន មកពីណា? ហើយពី មុន រូបគេ ធ្វើការ អ្វី? ទើប មាន កាំភ្លើង បែប នេះ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ស្រុក កម្ចាយមារ ៕

អត្ថបទពាក់ព័ន្ធ

Back to top button