ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសង អត់ច្បាប់ មួយកន្លែង នៅទីតាំង អតីតកាស៊ីណូ Paradise Island ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ គណបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រា.បល្បែ.ងសុីស.ង អត់ច្បាប់ មួយកន្លែង នៅទីតាំង អតីត កាសុីណូ Paradise Island ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីបង្រ្កាបល្បែងស៊ីសង ក៏បានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមផងដែរ ។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា កម្លំាងសមត្ថកិច្ចក៏បាននំាខ្លួន យកទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុ បញ្ជូនទៅតុលាការខេត្តផងដែរ ៕

អត្ថបទពាក់ព័ន្ធ

Back to top button