ព័ត៌មានជាតិ

បញ្ជូនខ្លួនឧក្រិដ្ឋជនអាមេរិកម្នាក់ ទៅប្រទេសដើមវិញ ពាក់ពន្ធ័ករណីរំលោភអនីតិជន រួចរត់មកលាក់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ ឧក្រិដ្ឋជនរូបនេះឈ្មោះ Philip Alan Rogers អាយុ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទរំលោភសេពសន្ថវៈអនីតិជន មានសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមដីកាស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុងវ៉ាសុីនតោន រដ្ឋ Utah សហរដ្ឋអាមេរិក ។

ឧក្រិដ្ឋជនជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធករណីរំលោភអនីតិជនរួចរត់មកលាក់ខ្លួននៅកម្ពុជា ត្រូវបានមន្ត្រីស៊ើបអង្កេតរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន និងបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃទី២៨ ខែមីនាម្សិលមិញនេះ ដើម្បីផ្តន្ទាទោស ។

គួរបញ្ជាក់ថា ការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិករូបនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព នៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button