ព័ត៌មានជាតិ

បន្លំយកថ្នាំញៀន ដាក់ក្នុងថង់នំកូនក្មេងតែអស់លក្ខណ៍ដដែល

ខេត្តបន្ទាយមានជ័យ ៖ កាលពី វេលា ម៉ោង ១ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ០៣ មេ សា នេះ កម្លាំង ជំនាញ នៃ អធិការដ្ឋាន កម្លាំង ប៉ុស្តិ៍ នគរបាល តា បែន ស្វាយចេក រលួស បាន ធ្វើការ ត្រួតពិនិត្យ អាវុធ ក្មេង ទំនើង និង ត្រួតពិនិត្យ ជាតិ អាល់កុល ស្ថិត នៅ ចំណុច មុខ អធិការដ្ឋាន នគរបាល ស្រុក ស្វាយចេក លើ ផ្លូវជាតិ លេខ ៥៦ A ភូមិ រលួស ឃុំ រលួស ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ ឃាត់ខ្លួន ជនសង្ស័យ ប្រុស ស្រី ០២ នាក់ ពាក់ព័ន្ធ នឹង គ្រឿងញៀន ។

លោក វរសេនីយ៍ឯក ជា ស្លូញ អធិការ នគរបាល ស្រុក ស្វាយចេក បាន ឲ្យ ដឹង ថា អនុវត្ត បទបញ្ជា របស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ឲ្យ កម្លាំង នគរ បាល ក្រុង ស្រុក ធ្វើការ ត្រួតពិនិត្យ អាវុធ ក្មេង ទំនើង និង ត្រួតពិនិត្យ ជាតិ អាល់កុល ។ ដោយឡែក ស្រុក ស្វាយចេក កម្លាំង ជំនាញ នៃ អធិការដ្ឋាន កម្លាំង ប៉ុស្តិ៍ នគរបាល តា បែន ស្វាយចេក រលួស ដឹកនាំ ដោយ លោក អធិការរង ចំនួន ០៣ នាក់ បាន ចុះ ប្រតិបត្តិការ នៅ លើ ផ្លូវជាតិ លេខ ៥៦ A ភូមិ រលួស ឃុំ រលួស ស្រុក ស្វាយចេក បានឃើញ មនុស្ស ០២ នាក់ ជិះ ម៉ូតូ ០១ គ្រឿង ពី ទិស ខាងត្បូង ទៅ ទិស ខាងជើង ។

ពេល ជិះ មក ដល់ ចំណុច មុខ តូប ធ្វើ ម៉ូតូ ខាងត្បូង គោលដៅ ដែល យើង ដាក់ ត្រួតពិនិត្យ ប្រហែល ២០០ ម៉ែត្រ ក៏ បាន ឈប់ ប្រហែល ១០ នាទី ក្រោយ ក៏ ជិះ ម៉ូតូ ទៅ បន្តពេល មក គោលដៅ ដោយ មានការ សង្ស័យ កម្លាំង យើង ក៏ បាន ទៅ សួរនាំ និង ទៅ ពិនិត្យ មើល កន្លែង ដែល ពួក គេ ឈប់ រក ឃើញ ថង់ នំ កូន ក្មេង ពេល ហែក មើលឃើញ ម្សៅ ក្រាម ពណ៌ . ស ថ្លា ០១ ថង់ តែ ពួក គេ បាន បដិសេធ នៅ ពេល ធ្វើ រក សារធាតុ ញៀន គឺ វិជ្ជមាន ទាំង ០២ នាក់ ។

លោក អធិការ បាន បន្ត ថា ជនសង្ស័យ ដែល ត្រូវ បាន ឃាត់ខ្លួន ១- ឈ្មោះ គ្រិ ល វិ លេ ន ភេទ ប្រុស អាយុ៣៣ឆ្នាំ នៅ ភូមិ ៣ សង្កាត់ ព្រះ ពន្លា ក្រុង សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ២- ឈ្មោះ យឹ ក ធា រី ភេទ ស្រី អាយុ ២៧ ឆ្នាំ នៅ ភូមិ ២ សង្កាត់ ព្រះ ពន្លា ក្រុង សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន ជនសង្ស័យ ទាំង ០២ នាក់ កំពុង សួរនាំ នៅ អធិការដ្ឋាន នគរបាល ស្រុក ។

អត្ថបទពាក់ព័ន្ធ

Back to top button